៦​ជំហាន​ឈាន​ទៅ​បង្កើត​អាជីវកម្ម​ហាង​កាហ្វេ

        មនុស្ស​ភាគច្រើន​តែង​មាន​ក្ដី​ស្រមៃ​ថា​ចង់​មាន​អាជីវកម្ម​ខ្លួន​ឯង​ ជាជាង​ការ​ធ្វើ​ការ​ឲ្យ​អ្នក​ដទៃ ។ ​ក្នុង​ចំណោម​អាជីវកម្ម​ជា​ច្រើន​ ​អាជីវកម្ម​ហាង​កាហ្វេ​កំពុង​ទទួល​ការ​ចាប់អារម្មណ៍​​​ពី​សំណាក់​សហគ្រិន​​បច្ចុប្បន្ន។ ​​ហេតុ​ដូចនេះ​ Sabay ​សូម​លើក​យក​ចំ​ណុច​​មួយ​ចំនួន​ដែល​អាច​ជួយ​ដល់​ប្រិយមិត្ត​ជា​បច្ច័យ​ក្នុង​ការ​បើក​ដំណើរការ​អាជីវកម្ម​ប្រភេទ​នេះ។

១.​ កំណត់​​ប្រភេទ​ហាង​កាហ្វេ​ដែល​អ្នក​ចង់​បើក
    កំណត់​ទំហំ​ទឹកប្រាក់​ដែល​អ្នក​មាន​លទ្ធភាព​បើក។ ​​សួរ​ខ្លួន​ឯង​ថា ​តើ​អ្នក​ចង់​សេង​ហេង​កាហ្វេ​ដែល​មាន​ស្រាប់ ​ទិញ​​ស្លាក​យីហោ (Brand) ​​ហាង​កាហ្វេ​ល្បី ​ឬ​ចង់​ចាប់​ផ្ដើម​ហាង​កាហ្វេ​​ថ្មី​សន្លាង​ដោយ​ខ្លួន​ផ្ទាល់? ​ទន្ទឹម​គ្នា​នេះ​ អ្នក​ក៏​ត្រូវ​គិត​ផង​ដែរ​ថា ​តើ​អ្នក​ចង់​ជួល​បុគ្គលិក​ ឬ​​ចាប់​ផ្ដើម​ធ្វើ​ជា​ថៅកែ និង​កូន​ឈ្នួល​ដោយ​ខ្លួន​ឯង​។

២. ​ស្វែងយល់​ពី​មុខ​ជំនួញ​នេះ​ជា​មុន
​   អ្នក​អាច​សាកល្បង​​សុំ​​ធ្វើ​ការងារ​ជា​អ្នក​ឆុង​កាហ្វេ​ ​និង​ភេសជ្ជៈ​​​​នៅ​ហាង​កាហ្វេ​ជោគជ័យ​ណា មួយ​ដើម្បី​អាច​ឲ្យ​អ្នក​អាច​សិក្សា​ស្វែង​យល់​ពី​ ​របៀប​ឆុង​​កាហ្វេ​ ឬ​លាយ​ភេសជ្ជៈ​ដទៃ។ ​ស្រប​គ្នា​នេះ​ដែរអ្នក​អាច​សង្កេត​មើល​ពី​​ដំណើរការ​អាជីវកម្ម​ទាំង​មូលការ​​គ្រប់គ្រង​និង​ស្រូប​ទាញ​​អតិថិជន​ពី​អ្នក​គ្រប់គ្រង​របស់​អ្នក។

៣. ​បង្កើត​គម្រោង​ផែនការ
​     ចំណុច​ទី​ ៣ ​ដែល​អ្នក​ត្រូវ​ធ្វើ​គឺ​ បង្កើត​គម្រោង​ផែនការ​អាជីវកម្ម​ដែល​បរិយាយ​ពី​តម្លៃ​​ជាវ​ផលិតផល​ ​បរិក្ខារ​ផលិត ​​ការ​ទិញ​អាជ្ញាប័ណ្ណ ​​និង​សម្ភារៈ​ប្រើប្រាស់​នានា​ដែល​អ្នក​ត្រូវ​ការ​ក្នុង​ការ​បង្កើត​​អាជីវកម្ម​នេះ។

៤. ​ជ្រើសរើស​ទីតាំង
​      បន្ទាប់​ពី​សរសេរ​ផែនការ​ហើយ​ អ្នក​ត្រូវ​​កំណត់​ទីតាំង​ដែល​ចង់​បង្កើត​ជំនួញ។​ ​ទីតាំង​នៃ​ជំនួញ​ត្រូវ​ឲ្យ​សម​ទៅ​នឹង​ប្រភេទ​អតិថិជន​ដែល​អ្នក​ចង់​បាន។ ​​ទីតាំង​ដ៏​ល្អ​គួរ​ស្វែង​រក​កន្លែង​ដែល​សម្បូរ​មនុស្ស​ធ្វើ​ដំណើរ​ឆ្លងកាត់ ​​និង​មាន​កន្លែង​ចត​យានជំនិះ​ងាយស្រួល។

៥. ​ផ្សព្វផ្សាយ​
​      ដើម្បី​ឲ្យ​អតិថិជន​របស់​អ្នក​បាន​ដឹង​ថា ​ពី​អាជីវកម្ម​ថ្មី​របស់​អ្នក​ត្រូវ​ធ្វើការ​ផ្សព្វផ្សាយ ។ ​​ការ​ផ្សព្វផ្សាយ​​អាច​ធ្វើ​ឡើង​ក្រោម​រូបភាព​ផ្សេងៗ​គ្នា​ទៅ​តាម​ទំហំ​ថវិកា​របស់​អ្នក​​ដូចជា ​តាមរយៈ​កាសែត ​​ទស្សនាវដ្ដី ​វិទ្យុ ​ខិត្តប័ណ្ណ ​ឬ​បណ្ដាញ​សង្គម​ដូចជា ​Facebook Ads ​ជា​ដើម។ ​ស្រប​គ្នា​នេះ​ដែរ ​នៅ​ដំណាក់កាល​ដំបូង​​អ្នក​អាច​បង្កើត​ប្រូម៉ូសិន​ថ្មី​ៗ​ដូចជា​​ ញ៉ាំ ​៥ ​ដង​ ថែម​ជូន​ ១​ ដង​ដោយ​ឥត​គិត​ថ្លៃ ​ឬ​អាច​ជា​ការ​ផ្ដល់​ជូន​គូប៉ុង​ថ្លៃ​អាហារ ​ឬ​​ប័ណ្ណ​បញ្ចុះ​តម្លៃ​ជា​ដើម។

៦. ​ទំនាក់ទំនង​ជាមួយ​បណ្ដា​ក្រុមហ៊ុន​​នានា
     ជំហាន​ដំបូង​ក្នុង​ការ​ជួយ​ឲ្យ​អាជីវកម្ម​ កាហ្វេ​របស់​អ្នក​ដំណើរការ​គឺ ​ការ​បង្កើត​បណ្ដាញ​អតិ ថិជន។​​អ្នក​អាច​ទាក់ទង​​ក្រុមហ៊ុន ​ឬ​ស្ថាប័ន​ណា​ដែល​ត្រូវ​ការ​កាហ្វេ​របស់​អ្នក ។​ អ្នក​អាច​ចរចា​​ជា មួយ​ក្រុមហ៊ុន​ទាំង​នោះ​ក្នុង​តម្លៃ​ពិសេស​ណាមួយ​ឬ​ផ្ដល់​ជូន​សេវាកម្ម​ដឹក​យក​ដល់​កន្លែង​ជាដើម  ។

ក្រៅ​ពី​ចំណុច​ទាំង​ ៦ ​ខាង​លើ​ តើ​មិត្ត​អ្នក​អាន​មាន​អ្វី​ចង់​បន្ថែម​ដែរ​ឬ​ទេ?

ប្រែ​សម្រួល៖ Zac
ប្រភព៖ ehow​​

 

បានផ្សាយ​ក្នុង ចំណេះដឹងទូទៅ | បញ្ចេញមតិ

ចេញ​មុខ​ដោះ​ស្រាយ​បំណុល​ ព្រោះ​ជា​បង្គោល​គ្រួសារ

     ខាង​ក្រោម​នេះ​គឺ​ជា​រឿង​រ៉ាវ​របស់​យុវជន​មួយ​រូប​ ដែល​បាន​រៀប​រាប់​ពី​ការ​​ទទួល​ខុស​ត្រូវ​របស់​ខ្លួន​ ចំពោះ​​អ្នក​មាន​គុណ​ទាំង​ពីរ​ និង​បង​ប្អូន​​ប្រុស​ស្រី​​ ក្នុង​នាម​​ជា​បង្គោល​គ្រួសារ។ ​យុវជន​រូប​នេះ​​​បាន​តស៊ូ​ ជម្នះ​ឧបសគ្គ​​បន្តិច​ម្តង​ៗ ដើម្បី​ដោះ​ស្រាយ​​បញ្ហា​បំណុល​ដ៏​​ច្រើន​សន្ធឹក​សន្ធាប់​ ដែល​គ្រួសារ​ជំពាក់​​គេ។​ ​តើ​យុវជន​​រូប​នេះ​​មាន​វិធីសាស្រ្ត​យ៉ាង​ណា​ដើម្បី​ដោះ​ស្រាយ​បំណុល​ទាំង​នោះ​​? សូម​ប្រិយ​មិត្ត​អាន​នូវ​ខ្លឹម​សារ​អត្ថបទ​​របស់​យុវជន​ ដែល​​បាន​​​ផ្ញើ​មក​កាន់ ​sabay ​ផ្ទាល់​ដូច​តទៅ​៖​

បន្ត​ការ​អាន

បានផ្សាយ​ក្នុង ចំណេះដឹងទូទៅ | បញ្ចេញមតិ

ពី​និស្សិត​ទទួល​បាន​អាហារូបករណ៍​​៥​ដុល្លារ​​មួយ​ខែ​​ក្លាយ​ជា​ម្ចាស់​​ក្រុមហ៊ុន

ប្រធាន​ក្រុមហ៊ុន3V (Cambodia) មាន​អតីតកាល​ ជា​ក្មេង​ដែល​មិន​សូវ​ជួប​ការ​លំបាក​ប៉ុន្មាន​ទេ​ ប៉ុន្តែ​លោក​​​តែង​មាន​ចិត្ត​អំណត់​ប្រឹងប្រែង​ក្នុង​ការរៀនសូត្រ។​ ទោះបី​ស្ថិត​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ​ ការ​ខិត​ខំ​ប្រឹង​ប្រែង​រៀន​សូត្រ​បាន ​ធ្វើ​ឲ្យ​លោក​ទទួល​បាន​ជោគជ័យ​​​។

លោក ​វ៉ា វីរៈ កើត​នៅ​ថ្ងៃ​ទី១ ខែ​មេសា ឆ្នាំ​១៩៧២​ នៅ​រាជធានី​ភ្នំពេញ ​មាន​ឪពុក​ឈ្មោះ​ វ៉ា ម៉ៅ ជា​មន្ត្រី​អគ្គិសនី​កម្ពុជា​ ​និង​អ្នក​ម្ដាយ​ឈ្មោះ តូច សុខឃាង។ លោក​ជា​កូន​ទី​៣​ ក្នុង​ចំណោម​បងប្អូន​៣​នាក់​។

បន្ត​ការ​អាន

បានផ្សាយ​ក្នុង ចំណេះដឹងទូទៅ | បញ្ចេញមតិ

ទម្លាប់​អាក្រក់​របស់​យុវតី

      មនុស្ស​ស្រី​គឺជា​អ្វីៗ​ទាំងអស់​។​ស្អាត​បំផុត​គឺជា​មនុស្ស​ស្រី​ហើយ​អាក្រក់​បំផុត​ក៏​ជាម​នុស្ស​ស្រី ដែរជាការ​ពិតណាស់​ ​ពាក្យ​មួយ​ឃ្លា​នេះ​ត្រូវ​ណាស់​ ត្រូវការ​គិតពិចារណា​ច្រើន​មែន​! ចូរ​កុំអាល​ទាន់​និយាយ​ដល់​អ្វីដែល​ស្អាតសុំ​និយាយ​តែ​អំពី​ទម្លាប់​អាក្រក់រ​ប់ស​មនុស្ស​ស្រី ដើម្បី​បងប្អូន​យុវតី​ឆ្លុះបញ្ចាំង​មើល​ជាមុនសិន​។ ទម្លាប់​អាក្រក់​ទាំងនោះ​មានដូចជា​៖

បន្ត​ការ​អាន

បានផ្សាយ​ក្នុង ចំណេះដឹងទូទៅ | បញ្ចេញមតិ

មើល​ចរិត​មនុស្ស​តាមរយៈ​ប្រភេទ​ភ្នែក

       រូបរាងកាយ​របស់​ម​នុស្ស​គ្រប់រូប​តែងតែមាន​ទំនាក់ទំនង​ជាមួយគ្នា​ទៅវិញទៅមក ​។ ដោយ​ឡែក​​ពេលនេះ ​ផ​ប​ហ្សូ​ន អាស៊ី​សូម​ធ្វើការ​បង្ហាញជូន​ដល់​ប្រិយមិត្ត​ទាំងអស់​ថា លក្ខណៈរបស់​ភ្នែក​អាច​ធ្វើការ​បង្ហាញថា មនុស្ស​នោះ​មាន​ចរិត​បែបណា មាន​ចំណូលចិត្ត​ធ្វើ​អ្វី​ ។ ​សូម​រីករាយ​ជា មួយ​អត្ថបទ​ខាងក្រោម​នេះ​៖

បន្ត​ការ​អាន

បានផ្សាយ​ក្នុង ចំណេះដឹងទូទៅ | 1 មតិ

ឥរិយាបថ​គេង​អាចឱ្យ​យើង​ដឹង​ពី​អត្តចរិត​របស់​មនុស្ស​

        ​មនុស្ស​យើង​ម្នាក់ៗ តែងតែ​គេង​ទៅតាម​ទម្លាប់​របស់​យើង​ម្នាក់ៗ​ជាប្រចាំ​ថ្ងៃ នឹង​ភាព​ងាយ  ស្រួល​របស់​បុគ្គល​ម្នាក់ៗ​ ។​ ហើយ​ទម្លាប់​ទាំងនោះ​វា​អាច​បង្ហាញ​ពី​ចរិត​របស់​មនុស្ស​ម្នាក់ៗ​បាន ផងដែរ​ ។ដើម្បី​ផ្តល់​ភាពងាយស្រួលនឹង​អាច​ឱ្យបាន​សិក្សា​ពី​បុគ្គល​ណា​ម្នាក់យើង​គ្រាន់តែសង្កេត​ មើល​ពី​ឥរិយាបថ គេង​របស់​បុគ្គល​ណា​ម្នាក់​ប៉ុណ្ណោះ​។​
បន្ត​ការ​អាន

បានផ្សាយ​ក្នុង ចំណេះដឹងទូទៅ | 2 មតិ

មើលចិត្ត​មនុស្ស​ពី​កំរិត​ស្នេហា​របស់​អ្នក​ពេល​ណាត់ជួប​គ្នា​គ្រា​លើកដំបូង​

        មាន​ស្នេហា​ជាច្រើន​ដែល​ពួកគេ​បាន​ស្រឡាញ់គ្នា ប៉ុន្តែ​គេ​បែ​ជា​មិន​ហាន​មើលមុខ​គ្នា​ទៅវិញ​។ គ្រប់​ពាក្យ​ស្នេហា​ដែល​ពួកគេ​និយាយ​គឺ​ពួកគេ​គ្រាន់តែ​និយាយ​តាម​ទូរ​សព្ទ​តែប៉ុណ្ណោះ ដែល​ពួកគេ​មិនបាន​ដឹងថា​គេ​ជា​មនុស្ស​បែបណា ព្រោះ​ការដែល​យើង​ទាក់ទង​គ្នា​ដោយ​មិនបាន​ឃើញ​ ពី​កាយវិការ​របស់គេ យើង​មិនអាច​ដឹងថា​គេ​ជា​មនុស្ស​ប្រភេទ​ណា​នោះទេ​។ ហេតុ ហើយ​បានជា​ផ​ប​ហ្សូ​ន អាស៊ី​ចង់​បង្ហាញជូន​សុភា​ព​នារី ក៏ដូចជា​សុភាពបុរស​ទាំង​ឡាយ នៅពេលដែល​យើង​ណាត់ជួប​គេ​ជា​លើកដំបូង ត្រូវ​សង្កេតមើល​ឱ្យបាន​ច្បាស់លាស់ ។​​​ ខាងក្រោម​នេះ​ជា​ចំណុច​ខ្លះ​ដែល​ផ​ប​ហ្សូ​ន​អាស៊ី​បង្ហាញ​ពី​ចរិត​របស់​មនុស្ស​ដែល​ណា​ត់​​​ជួបគ្នា​ជា​លើកដំបូង​

បន្ត​ការ​អាន

បានផ្សាយ​ក្នុង ចំណេះដឹងទូទៅ | បញ្ចេញមតិ

យក​ជញ្ជាំង​ស្ពាន​​បង្រៀន​អក្សរ​ដល់​ក្មេង​

​ក្រោម​ស្ពាន​​ដ៏​ល្ហល្ហេវ​ដែល​មាន​គ្រប់គ្នា​យក​​គ្រាន់​ធ្វើ​ជា​ដំបូល​គេច​ពី​ខ្យល់ ​ភ្លៀង​ និង​កម្ដៅ​ថ្ងៃ​ ​បុរស​ម្នាក់​​​បែរ​ជា​​កែប្រែ ​ទីនោះ​ឲ្យ​ទៅ​ជា​ថ្នាក់​រៀន​​​ បើក​បង្រៀន​​អក្សរ ​ដល់ ក្មេង ៗ ​ក្នុង​តំបន់​ក្រីក្រ​ដែល​គ្មាន​លទ្ធភាព​ចូលរៀន​នៅ​សាលា​រដ្ឋ​ទៅ​វិញ។ ​​នេះ​ពិតជា​ដូច​ពាក្យ​ដែល​គេ​តែង​និយាយ​ថា​ការ​សិក្សា​ គ្មាន​ដែន​កំណត់​មែន។

បន្ត​ការ​អាន

បានផ្សាយ​ក្នុង ទស្សនៈសង្ឝម | 1 មតិ

៦ ចំណុច​ក្នុង​ការ​បង្កើត​បរិយាកាស​ក្រុមហ៊ុន​ដែល​បុគ្គលិក​ចង់​ធ្វើការ​

​​​        ក្រុមហ៊ុន​មួយ​អាច​រីក​ចម្រើន​ទៅ​មុខ​បាន​ដោយ​រលូន​​គឺ ​​អាស្រ័យ​មាន​អ្នក​ដឹកនាំ​ល្អ ​ចក្ខុវិស័យ ​និង​គម្រោង​ច្បាស់លាស់​ ​​ជាពិសេស​គឺ ​បុគ្គលិក​ដែល​មាន​ទេពកោសល្យ ។​​ ​ក្រុមហ៊ុន​មួយ​ដែល​ផ្លាស់​ប្ដូរ​បុគ្គលិក​ញឹកញាប់​រមែង​មិន​សូវ​ជោគជ័យ​នោះ​ទេ ​ពោល​គឺ ​ខាត​ពេលវេលា​​បង្ហាត់បង្រៀន​បុគ្គលិក​ពី​ការងារ​ម្ដង​ហើយ​ម្ដង​ទៀត។ ​​ដូច្នេះ​ ដើម្បី​រក្សា​បុគ្គលិក​​ល្អៗ​ឲ្យ​ធ្វើ​ការ​ឲ្យ ​​មាន​គន្លឹះ​មួយ​ចំនួន​ដែល​​នាយក​ក្រុមហ៊ុន​អាច​​សាកល្បង​ធ្វើ​បាន​ ដើម្បី​កែប្រែ​ក្រុមហ៊ុន​របស់​​ខ្លួន​ឲ្យ​មាន​បរិយា កាស​ការងារ​ដ៏​ទាក់ទាញ៖

បន្ត​ការ​អាន

បានផ្សាយ​ក្នុង ចំណេះដឹងទូទៅ | បញ្ចេញមតិ

ផ្លូវ​​​នាំ​ទៅ​រក​ជោគជ័យ!

​​     មនុស្ស​គ្រប់​រូប ​​កើត​​មក​តែង​ប្រាថ្នា​​ចង់​ទទួល​បាន​ជោគជ័យ​ក្នុង​ជីវិត។​ ជោគជ័យ​ដែល​មនុស្ស​ទូទៅ​សំដៅ​លើ​នោះ​ ភាគ​ច្រើន​ជាសម្ភារៈ​ ប្រាក់កាស​ ផ្ទះសម្បែង​ និង​ឋានៈ​ក្នុង​សង្គម​ជាដើម ប៉ុន្តែ​​​ ការ​ឲ្យ​និយមន័យ​​នៃ​ពាក្យ​​ “ជោគជ័យ” នេះ​​ខុស​ប្លែក​​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ទៀត​អាស្រ័យ​លើ​គោល​បំណង​របស់​ពួកគេ។​ ឥឡូ​វ​នេះ​​ Sabay ​សូម​លើក​យក​ ចំណុច​​ ៣ ​​យ៉ាង​ ដែល​អាច​ជួយ​អ្នក​ឲ្យ ​ខិត​កាន់​តែ​កៀក​ជោគជ័យ​ មិន​ថា​ជា​ការងារ​ណា​នោះ​ទេ។

បន្ត​ការ​អាន

បានផ្សាយ​ក្នុង ចំណេះដឹងទូទៅ | បញ្ចេញមតិ

ដំបូន្មាន​​ពី​​បុគ្គល​​ជោគជ័យ​ ៩ រូប

​     ក្នុង​ការ​ចាប់​ផ្ដើម​ជំនួញ​មួយ​ឲ្យ​បាន​ជោគជ័យ​ ​មាន​កត្តា​ជា​ច្រើន ​ដែល​ត្រូវ​គិត​ដល់​រួមមាន​ គម្រោ​ង​ការ​ស្រាវជ្រាវ​​ និង​ថវិកា​ជាដើម​។ ​ទន្ទឹម​នឹង​នោះ​ ​គំនិត​​ ​និង​ដំបូន្មាន​ល្អ​ៗ​ ក៏​ជា​អ្វី​ដែល​មិន​អាច​មើល​រំលង​បាន​ដែរ។ហេតុ​ដូចនេះ​ Sabay ​ចង់​លើក​យក​ដំបូន្មាន​ពី​បុគ្គល​ជោគជ័យ​មួយ​ចំនួន​​ មក​ចែក​ជូន​ប្រិយមិត្ត​បាន​ក្រេប​ជញ្ជក់​យក​ចំណេះ​ដឹង។ ​ចង់​ដឹង​ថា ជា​អ្វី​ខ្លះ​សូម​មើល​រូបភាព​ និង​ការ​រៀប​រាប់​ខាងក្រោម។

បន្ត​ការ​អាន

បានផ្សាយ​ក្នុង ចំណេះដឹងទូទៅ | បញ្ចេញមតិ

៥​ចំណុចដើម្បី​​ក្លាយ​ជា​មនុស្ស​ឯករាជ្យ

       ពាក្យ​ថា​ឯករាជ្យ​​ មាន​អត្ថន័យ​​ខុស​ៗ​គ្នា​ ចំពោះ​មនុស្ស​ផ្សេងៗ​គ្នា។ ឯករាជ្យ ​អាច​ជា​ការ​បន្ត​ការងារ​អ្វីមួយ​ ដោយ​ខ្លួន​ឯង ​បញ្ចប់​សម្ពន្ធភាព​​​ជា​មួយ​​ដៃ​គូ​ ឬ​ក៏​ការ​ចេញ​ទៅ​រស់​នៅ​តែ​ម្នាក់​ឯង។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ​ការដែល​មាន​សេរី​ភាព​​ ដោយ​មិន​មាន​ភាព​ភ័យ​ខ្លាច​លើ​ឧបសគ្គ​ណា​មួយ​ អាច​ធ្វើ​ឲ្យ​អ្នក​ក្លាយ​ជា​មនុស្ស​ដ៏​ឯករាជ្យ​ម្នាក់។

បន្ត​ការ​អាន

បានផ្សាយ​ក្នុង ទស្សនៈសង្ឝម | 2 មតិ