ជីវិតតស៊ូរបស់នប៉ូលេអុង

            ជីវិតតស៊ូរបស់នប៉ូលេអុង នប៉ូអុងកើតនៅក្រុងអាចាក់ ស៊ិអូ កោះខរ៍ស៊ិកា (Ajaccio, Corsica) គ.ស. ១៧៦៩ ក្នុង ត្រកូល ជនជាតិអ៊ីតាលីដែល ក្រីក្រនិងមានកូនច្រើន(ចូរចាំ ថានប៉ូលេអុង មិនមែនជា ឈាម ជឿបារាំង សេសឡើយ ការ ដែលអាចមក ក្លាយជាអធិរាជក្នុងប្រទេសបារាំងសេស បាន នោះក៏ជារឿងដ៏អស្ចារ្យណាស់ ដោយសេចក្តីអនុគ្រោះ របស់ ចៅហ្វាយ ក្រុងខរ៍ស៊ិកា ទើប បានចូលសាលា រៀនទាហាន អាយុ ១១ ឆ្នាំ។ លុះអាយុ ១៧ ក៏បានក្លាយជាអនុសេនីយ៍ត្រី  ហើយ ក្នុងរវាងនោះ នប៉ូលេអុងដំណើរជីវិតយ៉ាងក្រីក្រ តោក យ៉ាកបំផុត។ អាយុ ២៥ ឆ្នាំបានជាឧត្តមសេនីយ៍ឯក បានធ្វើ សង្គ្រាមមានកេរិ៍្តឈ្មោះល្បីជាលើក ដំបូងនៅក្រុងទូឡុងតែក៏

មិនបានទទួលប្រយោជន៍តបស្នង ឲ្យសមនឹងស្នាដៃ ហើយពេលទទួលរងនូវការកៀបសង្កត់ខ្លាំង នប៉ូលេអុង ដល់ថ្នាក់គិត ចង់ទៅ បម្រើរាជការនៅប្រទេសតួគឺ វិញ តែចៃដន្យ ត្រូវបាន ជ្រើសរើស តែងតាំងឲ្យ ជាអ្នកបង្រ្កាបប្រជារាស្ត្រដែលរឹងទទឹង ចំពោះរដ្ឋាភិបាលថ្មី ហើយធ្វើការបានជោគ ជ័យយ៉ាងល្អ ប្រសើរទើបធ្វើឲ្យឋានៈខ្ពង់ខ្ពស់ឡើងភ្លាមដែរ ។ បន្ទាប់មកបានរៀបអាពាហ៍ពិពាហ៍ ជាមួយយោសេ ហ្វិនស្រីមេម៉ាយ ដែលមានការជិតស្និទ្ធជាមួយបុគ្គលវណ្ណៈខ្ពស់ ជាហេតុជួយ ពង្រឹងឋានៈរបស់នប៉ូលេអុងកាន់តែរឹងមាំឡើង។រៀបអាពាហ៍ពិពាហ៍រួច ក៏ទៅធ្វើសង្រ្គាម នៅប្រ ទេសអ៊ីតាលី ហើយទទួលបាន ជ័យជំនេះជារឿយមក អាយុ ២៨ ឆ្នាំបានជាឧត្តមសេនីយ៍ឯក ហើយទៅធ្វើសង្គ្រាម នៅប្រទេស អេហ្សីបបានទទួលជោគជ័យយ៉ាងធំធេង នាំឲ្យនប៉ូលេអុង បាន ទទួលការ ស្រឡាញ់ រាប់អានពីប្រជាជននៅប្រទេសបារាំងសេសទូទៅ។

  ក្នុងរវាងធ្វើសង្រ្គាមនៅប្រទេសអេហ្សីបនោះនប៉ូលេអុង ជ្រាបយ៉ាងច្បាស់ថាអំណាចរដ្ឋាភិបាល ធ្លាក់ចុះខ្សោយខ្លាំងណាស់ ទើបត្រឡប់មកប៉ារីសវិញ ហើយដោយជ័យជំនេះ របស់ខ្លួនទើបមាន មនុស្សគោរពស្រលាញ់ដល់ថ្នាក់បានក្លាយជាប្រមុខគណៈរដ្ឋបាល បានតាំងធនាគារ បារាំងសេ ស ហើយនឹងព្រៀងច្បាប់រដ្ឋប្បវេណី ដែលកំពុងប្រើនៅ ក្នុងពេលនោះ រហូតនៅទីបំផុត ក៏បានប្រ កាស់ខ្លួនជាព្រះរាជាធិរាជក្នុងអាយុ ៣៦ ឆ្នាំ។ ពង្សាវតារ បស់នប៉ូលេអុងតពីនេះ ក៏ពោរពេញទៅ ដោយសង្រ្គាមមិនឈប់ឈរ ហើយគង់គ្មានសេចក្តីសំខាន់ អ្វីក្នុងការនាំយក បញ្ជីជ័យជំនះរបស់ នប៉ូលេអុងមកតម្កល់ទុកក្នុងទីនេះ។  

    នប៉ូលេអុងជាគំរូដ៏ខ្ពង់ខ្ពស់បំផុតក្នុងឋានៈមនុស្សដែលមានសេចក្តីរឹងមាំអត់ធន់ ពេលបានដាក់ គម្រោងការអ្វីមួយចុះទៅហើយ ក៏ព្រមយកជីវិតចូលប្តូរ ដើម្បីជម្រុញគម្រោងការនោះ ឲ្យសម្រេច បាន។ ការដែលនប៉ូលេអុងអាចនាំខ្លួនឡើងមកកាន់ឋានៈដ៏ខ្ពស់បំផុតដែល មនុស្សនឹងឡើងដល់ បានដូច្នេះក៏ព្រោះលក្ខណៈដែលរឹងមាំឡើងជាលំដាប់ជាចំនុចសំខាន់។នប៉ូលេអុងបានទទួលការ កោតសរសើរថាជាមេទ័ពដែលមានថ្វីដៃបំផុតក្នុងលោកតែក៏បានទទួលការនិន្ទា ជាច្រើនក្នុងរឿង ដែលទ្រង់ជាមនុស្សមានមហិច្ឆតាខ្លាំងគិតចង់តាំងខ្លួនជាអ្នកគ្រប់គ្រងអ៊ឺរ៉ុប រហូតក្នុងទីបំផុតប្រទេ សទាំងឡាយនាំគ្នាបែរមុខមកតស៊ូជាមួយ នប៉ូលេអុង ។

    នប៉ូលេអុងបាក់ទ័ពលើកដំបូងនៅប្រ ទេស រុស្សី ហើយតពីនោះមកក៏ទទួល ការបរាជ័យ រហូត សត្រូវជិតចូលដល់ក្រុងប៉ារីស នប៉ូ លេ អុង ប្រញាប់ត្រឡប់មកកាពារ ក្រុងប៉ារីស តែលុះមកជិត ដល់ក៏បានជ្រាបថា រដ្ឋសភាបានប្រកាស តែងតាំងរដ្ឋាភិបាលថ្មី រួចទៅហើយ ទើបស្តេចត្រឡប់ ទៅកាន់ហ្វង់តេនប្លូ (Fontainebleau) ដែល នៅឆ្ងាយពី ក្រុប៉ារីសប្រហែល ៦០ គីឡូម៉ែត្រ ហើយ ទ្រង់លាលែងចេញពីរាជសម្បត្តិ ចំណែកនៅ ឯខាង ក្រុងប៉ារីសក៏តែងតាំងព្រះចៅលុយ (Louis) ទី១៨ ដែលជាពួជពង្សក្សត្រសម័យដើមរបស់ បារាំងសេសឡើងគ្រងរាជជាព្រះចៅផែនដី។ ទោះ  នប៉ូលេអុង លាលែងចេញពីរាជបល្ល័ង្កហើយក្តី សត្រូវរបស់នប៉ូលេអុង ក៏នៅតែមិនទុកចិត្ត ទើបបង្គាប់ឲ្យរដ្ឋាភិបាលរបស់បារាំងសេសយកនប៉ូលេ អុងទៅលែងចោលនៅ លើកោះហើយ រដ្ឋាភិបាលបារាំងសេសក៏ចាំបាច់ត្រូវធ្វើតាម។ នប៉ូលេអុង ព្យាយាមធ្វើគត់ ព្រះអង្គឯង តែមាន មនុស្សរារាំងទាន់ ហើយត្រូវបាននាំទៅ លែងចោល នៅកោះ អេលបា កាលពីថ្ងៃទី ១២ ខែមេសា គ.ស. ១៨១៣។ សូម្បីត្រូវបានលែងចោលនៅឯកោះហើយ នប៉ូលេអុងក៏នៅ មិនទាន់ អស់ពិស ពុលនៅឯកោះនោះមិនដល់មួយឆ្នាំ ក៏លបចុះទូកតូចបណ្តែតឆ្លងកាត់នាវាចម្បាំងអង់គ្លេសដែល កំពុងយាមល្បាតបាន ហើយមកឡើងច្រាំង ម្តងទៀត។ ព្រះចៅលុយទី ១៨ ទ្រង់ជ្រាប ក៏ទ្រង់ បញ្ជូនកងទ័ពទៅចាំចាប់ខ្លួន តែពេលកងទ័ពទៅជួប នប៉ូលេ អុង ផ្ទុយពីការទៅចាប់ខ្លួន បែរជា ត្រឡប់ មកទទួលយល់ព្រម ចូលដៃជាមួយ នប៉ូលេ អុងវិញ ទាំងកងទ័ព។

     នប៉ូលេអុងទើប បានកម្លាំងទាហានចូលមកប៉ារីស។ ព្រះចៅលុយទី ១៨ ក៏ស្តេចគេចខ្លួនទៅ កាន់ប្រទេសបេលជៀមភ្លាម ព្រោះទ្រង់ជ្រាបច្បាស់ថាបើរងចាំប្រឈមមុខជាមួយ នប៉ូលេអុង ហើយនោះ នឹងត្រូវបានទទួលលទ្ធផលដូចម្តេចខ្លះ។ ការដែលនប៉ូលេអុង ត្រឡប់មកវិញគ្រានេះ គ្រប់ប្រទេសនៅតំបន់អ៊ឺរ៉ុបចាត់ទុកថាជាការប្រកាស់សង្រ្គាម ដោយត្រង់ទើបនាំគ្នាចោមរោមចូល ច្បាំងនប៉ូលេអុង ចំណែកនប៉ូលេអុងក៏តស៊ូដោយ ឃើញថាជាគ្រាចុងក្រោយនៃជីវិត ហើយនៅទី បំផុតនប៉ូលេអុង ក៏ត្រូវបានចាប់ខ្លួននាកណ្តាលសមរភូមិប្រយុទ្ធ និងត្រូវបានបញ្ជូនទៅទុកនៅឯ កោះ សែងអេឡេន នៅទីនោះ បាន ៦ ខែក៏ទិវង្គតក្នុងជន្មាយុ ៥២ ឆ្នាំ។

      នប៉ូលេអុងនៅជាមួយ យោ សេហ្វិនមិនមានបុត្រ ទើបលែងលះដាច់ស្រឡះជាមួយយោសេ ហ្វិនហើយទៅអភិសេកជាមួយក្សត្រីប្រទេសអូទ្រីសមានព្រះរាជឳរសមួយអង្គដែលពេលនប៉ូលេ អុងត្រូវបានចាប់ទៅលែង នៅលើកោះហើយក៏ទៅនៅប្រទេសអូទ្រីស។

    នប៉ូលេអុងចាត់ ទុក ព្រះអង្គ ឯងថាជាព្រះចៅចក្រពត្តិ តាមការពិតក៏សមគួរទ្រង់គិតដូច្នោះ ព្រោះអំណាចរបស់ទ្រង់គ្របដណ្តប់ស្ទើរទាំងទ្វីបអ៊ឺរ៉ុប ហើយ គិតថា ព្រះអង្គប្រហែលទ្រង់ជ្រាប រឿងលទ្ធិរបស់ព្រាហ្មខ្លះដែរព្រោះតាំងតែបានក្លាយ ជាមហា រាជាធិរាជហើយ ក៏ទ្រង់ ប្រថាប់សេះ សជារៀងរហូតមក។ តែទោះបីទ្រង់មានអំណាចវាសនា ច្រើនប៉ុណ្ណា ក៏នៅមានរឿងដែលចម្លែក គឺ ទ្រង់អាភ័ព្វក្នុងរឿងគ្រួសារ បងប្អូនទាំងឡាយ មិនស្ថិតនៅក្នុងឳវាទ ភរិយាមិនកោតក្រែង ផ្ទុយទៅវិញ នប៉ូលេអុងត្រឡប់ត្រូវកោតក្រែងមនុស្សទាំងនោះ ។ បានន័យថាអំណាចរបស់នប៉ូ លេ អុងក្នុងរឿងប្រទេសជាតិជាមួយរឿងគ្រួសារនោះ ខុសគ្នាឆ្ងាយ។ មានរឿងពោលថា ព្រះនាង យោសេហ្វិនមហេសីទ្រង់ចូលចិត្តចញ្ចឹមសុនខ ចំណែកនប៉ូលេអុង មិនចូលចិត្ត តែមិនអាចថាអ្វី បាន។ គ្រាមួយសុនខបាត់ទ្រង់ត្រកអរព្រះទ័យថាផុតទុក្ខហើយទ្រង់ហាមដាច់ខាតមិនឲ្យ នរណា នាំសុនខចូលមកក្នុងព្រះរាជវាំង តែតមកទៀតមិនបានប៉ុន្មានថ្ងៃ ព្រះមហេសីក៏មានសុនខមួយ ក្បាល ទៀត ថ្វីបើជាការល្មើស ព្រះរាជបញ្ជា ក៏មិនប្រាកដ ថាទ្រង់ហ៊ាន ស្តីថាតែប្រការណាមួយ ឡើយ ។ សៀវភៅរបស់អាធើរ៍ លេវី ចំអកចំអន់យ៉ាងមានហេតុផលថា “ព្រះចៅចក្រពត្តិ អ្នកមាន ព្រះបរមតេជានុភាព បង្រ្កាបអ៊ឺស្ទើរគ្របដណ្តប់ទាំងទ្វីប តែនៅក្នុងព្រះបរមរាជវាំងរបស់ព្រះអង្គ ឯណោះវិញ សូម្បីគ្រាន់តែសុនខមួយក្បាលក៏ទ្រង់មិនអាច បណ្តេញចេញបានឡើយ”

About ឃ្លាំងគំនិត

បើចង់ចិត្តធ្ងន់ ត្រូវបន្ទន់ឥរិយា បើចង់សង្ហា ត្រូវឧស្សា​​​​​​​​​​​​​​​​ហ៍​​រៀនសូត្រ ។
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ចំណេះដឹងទូទៅ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

បញ្ចេញមតិ