ថូ​ម៉ាស ហេ​មី​ល​តុ​ន ឃាតក​ឈាម​ត្រជាក់​ក្នុង​ប្រវត្តិសាស្ត្រ​ទំនើប​

        ភ្នំពេញ : ការសម្លាប់​រង្គាល​មួយ​នៅ​សាលា​បឋមសិ​ក្សា ដាន់​ប្លេ​ន (Dunblane)​ នាទី​ក្រុងដាន់​ប្លេ​ន(Dunblane)​ នៃ​ប្រទេស​ស្កុ​តបានកើត ​ឡើង​នា​ថ្ងៃទី​១៣​ខែមីនា​ឆ្នាំ​១៩៩៦ ។ ថូ​ម៉ាស ហេ​មី​ល​តុ​ន (Thomas Hamilton)មាន​អាយុ​៤៣​ឆ្នាំ​បាន​ចូលទៅក្នុង​សាលា​ដោយ​កាន់​អាវុធ ខ្លី​ ៤ ​ដើម និង​បាន​បាញ់សម្លាប់​កុមារ​ ១៦ ​នាក់ ​និង​មនុស្សពេញវ័យ​ម្នាក់​មុននឹង​សម្លាប់​ខ្លួនឯង ។ ប្រៀប​ជាមួយ ​ការសម្លាប់​រង្គាល​នៅ Hungerford កាលពី​ឆ្នាំ​ ១៩៨៧ និង​ការបាញ់ប្រហារ​នៅ Cumbria កាលពី​ឆ្នាំ​២០១០ការសម្លាប់​រង្គាល​នៅ​សាលា ដាន់​ប្លេ​ន (Dunblane) នៅតែ​ជាការ​សម្លាប់​ដ៏​សាហាវ​មួយ​ក្នុងចំណោម​ការ​ប្រ​ព្រឹត្ត​បទឧក្រិដ្ឋ​ដ៏​សាហាវ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​អង់គ្លេស។​

     ការជជែក​ដេញដោល​ជា​សាធារណៈ​បាន​កើតឡើង​ក្រោយពី​ព្រឹត្តិការណ៍​ទាំងនេះ ដោយ​ផ្តោត​សំខាន់​លើ​ច្បាប់​ស្តីពី​ការគ្រប់គ្រង​អាវុធ​នៅ​ចក្រភព​អង់គ្លេស ​។​ មានការ​ស្នើសុំ​ជា​សាធារណៈ​ជា ច្រើន ដែល​អំពាវនាវ​ឲ្យ​ហាមឃាត់​កម្មសិទ្ធិ​ លើ​អាវុធ​ជា​លក្ខណៈ​ឯកជន និង​ឲ្យ​មានការ​ស៊ើប អង្កេត​ផ្លូវការ​ទៅលើ​ ការសម្លាប់​រង្គាល​ខាងលើ ។ ឆ្លើយតប​ទៅនឹង​ការតស៊ូ​មតិ​ ខាងលើ​ច្បាប់​ វិសោធនកម្ម​ស្តីពី ​ការគ្រប់គ្រង​អាវុធ​ឆ្នាំ ​១៩៩៧ និង​វិសោធនកម្ម​ស្តីពី​ ការគ្រប់គ្រង​អាវុធ​ឆ្នាំ​១៩៩៧ (​លេខ​២) ​ត្រូវបាន​អនុម័ត​ចូល​ជា​ធរមាន ដោយ​ដាក់ឲ្យ​ម្ចាស់​អាវុធ​ឯកជន​នៅក្នុង​ចក្រភព ​អង់គ្លេស​ក្លាយជា​ខុសច្បាប់។

     រឿងរ៉ាវ​នៃ​ការបាញ់សម្លាប់​គឺ​យ៉ាងដូ​ច្នេះ​, នៅ​ថ្ងៃទី​១៣ ​ខែមីនា​ឆ្នាំ​១៩៩៦ ថូ​ម៉ាស ហេ​មី​ល​តុ​ន ដែល​អត់​មានការ​ងារ​ធ្វើ ដែលមាន​អតីត​ភាពជា​អ្នក​មើលថែ​ហាង និង​ធ្លាប់ជា​មេដឹកនាំ​កាយឫ​​ទ្ធិ​មួយរូប បាន​ដើរ​ចូលទៅ​សាលាបឋមសិក្សា​ដាន់​ប្លេ​ន ប្រដាប់​ដោយ​កាំភ្លើង​ខ្លីម៉ាក Browning HP 9 mm ពីរ​ដើម និង​កាំភ្លើងខ្លី​រេ​វុ​ល​វែ​រចំនួន​ ២ ​ដើម ​ម៉ាក ​Smith & Wesson .357 Magnum​។ អាវុធ​ទាំងអស់នេះ​គឺ​គាត់​កាន់កាប់​ដោយ​ស្របច្បាប់​ ។ តាមច្បាប់​ដែល​គាត់​មាន​ គាត់​កាន់កាប់​គ្រាប់​ចំនួន ​៧៤៣ ​គ្រាប់ ហើយ​ធ្លាប់បាន​បាញ់​ចំនួន ​១០៩​ ដង​មកហើយ​។ ក្រោយពី​ការស៊ើបអង្កេត​របស់​ប៉ូលិស បាន​ឲ្យ​ដឹងថា ​លោក ហេ​មី​ល​តុ​ន បានដាក់​កាំភ្លើងក្នុង​អាវធំ​។​

    ​ក្រោយពី​ទៅដល់​ផ្លូវ​ចូល​សាលា លោក ហេ​មី​ល​តុ​ន (Hamilton)​ បាន​ដើរ​សំដៅទៅ​កន្លែង​ហាត់​កាយសម្ព័ន្ធ ហើយ​បាន​បាញ់ប្រហារ​ចូលទៅក្នុង​បន្ទប់​កូនសិស្ស​អាយុ​ពី ​៥​ ទៅ ​៦​ ឆ្នាំ ដោយ បាន​សម្លាប់​ឬ​បង្ក​របួស​ពួកគេ​ទាំងអស់គ្នា​។ កុមារ​ចំនួន​១៥​នាក់​បាន​ស្លាប់​ជាមួយ​គ្រូបង្រៀន​ម្នាក់ គឺ​លោក គ្វេ​ន មេ​យ័រ (Gwen Mayor)​ ។ លោកគ្រូ​បង្រៀន​ត្រូវបាន ហេ​មី​ល​តុ​ន សម្លាប់​ដោយ សារ​គាត់​ព្យាយាម​ការពារ​កុមារ​ទាំងនោះ​។ បន្ទាប់មក​លោក​ហេ​មី​ល​តុ​ន ចេញពី​កន្លែង​ហាត់​កាយ សម្ព័ន្ធ​តាម​ច្រក​គ្រាអាសន្ន​។ ពី​ទីលាន​កន្លែង​ក្មេង​លេង​ខាងក្រៅ គាត់​បាន​បាញ់​ចូលទៅក្នុង​បន្ទប់ រៀន​មួយ​ ។ គ្រូបង្រៀន​ម្នាក់​នៅក្នុង​បន្ទប់រៀន​នោះបាន​ដឹង​ជាមុន​ថា​មាន​បញ្ហា​ធ្ងន់ធ្ងរ​កំពុង​កើត មាន ហើយ​គាត់​បាន​ប្រាប់​កុមារ​ទាំងនោះ​ឲ្យ​ពួន​នៅក្រោម​តុ ​។ ក្បាល​គ្រាប់កាំភ្លើង​ភាគច្រើន​បាន​បៀម​ជាប់​ក្នុង​សៀវភៅ និង​សម្ភារៈ​ផ្សេងៗ​ទៀត ។ បន្ទាប់មក​គាត់​បាន​បាញ់​សំដៅលើ​ក្រុម​កុមារ​ដែល​កំពុង​ដើរ​លើផ្លូវ​ដើរ ធ្វើ​ឲ្យ​គ្រូ​ម្នាក់​រងរបួស​ ។ ហេ​មី​លតុ​ន បាន​ត្រឡប់​ទៅ​កន្លែង​ហាត់​កាយ សម្ព័ន្ធ​ ជាមួយនឹង​កាំភ្លើង​រេ​វុ​ល​វែរ​មួយ​ដើម ​ហើយ​បាន​បាញ់​មួយ​គ្រាប់​បញ្ចូល​មាត់​សម្លាប់​ខ្លួនឯង​មួយ​រំពេច។

​    កុមារ ១១​ នាក់ និង​មនុស្សពេញវ័យ ​៣ ​នាក់ ​ត្រូវបាន​គេ​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ភ្លាមៗ​ ពេល ដែល​ឡាន​សេវា​សង្គ្រោះបន្ទាន់​បានមក​ដល់​។​

​   ចេតនា​របស់លោក ហេ​មី​ល​តុ​ន នៅ​មិនទាន់​ត្រូវបាន​គេ​លាតត្រដាង​នៅឡើយ ។ ​កន្លងមក​មាន ការ​ប្តឹង​ចោទប្រកាន់​ជាច្រើនទៅកាន់​អាជ្ញាធរប៉ូលិស ស្តីពី​រឿង​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ឥរិយាបថ​គួរ ឲ្យ​សង្ស័យ​របស់គាត់​ចំពោះ​កុមារា​ជាច្រើនរូបដែល​បាន​ចូលរួម​ក្នុង​ក្រុមយុវជនដែល​រូបគាត់​ផ្ទាល់ ​ជា​អ្នកដឹកនាំ​ ។ ការ​មន្ទិល​ជាច្រើន​បាន​កើតមានឡើងមុនពេល​មានការ​សម្លាប់​រង្គាល ។​ ការផ្តោត​អារម្មណ៍​ជាពិសេស​ទៅលើ​លោក ហេ​មី​ល​តុ​ន គឺ​រឿង​អនាចារ​លើ​កុមារ ។​ មាន​បណ្តឹង​ជាច្រើន ត្រូវបាន​គេ​ប្តឹង​ពាក់ព័ន្ធ​នឹង​ការណ៍​ដែល​គាត់​ បាន​ថតរូប​កុមារា​អាក្រាត​ពាក់កណ្តាល​ខ្លួន ដោយ​មិនមាន​ការយល់ព្រម​ពី​ឪពុកម្តាយ​របស់​ពួកគេ​។​

       ​លោក ហេ​មី​ល​តុ​ន គឺជា​មេដឹកនាំ​ក្រុម​កាយ​ឫទ្ធិ​ម្នាក់ នៅ​តំបន់ ស្ទើ​លីង (Stirling)​ ទី៤ និង​ទី៦ ហើយនិងតំបន់ស្ទើ​លីង​សៀរ (Stirlingshire) ទី២៤ របស់​សមាគម​កាយ​រឫទ្ធិ​ ។ មានការ​ប្តឹង​មួយចំនួន​ពាក់ព័ន្ធ​នឹង​ភាពជា​អ្នកដឹកនាំ ​របស់គាត់ចំនួន​ពីរលើក ​ដែល​ធ្វើ​ឲ្យគេ​ចាប់អារម្មណ៍​គឺ នៅពេល​ក្មេង​ក្នុង​ក្រុម​កាយ​ឫទ្ធិត្រូវ​បង្ខំ​ឲ្យ​ចូលដេក​ជាមួយ​លោក ហេ​មី​ល​តុ​ន នៅក្នុង​រថយន្ត​វែ​ន​របស់គាត់ អំឡុងពេល​ការធ្វើដំណើរ​រុករក​ទៅកាន់​តំបន់​ខ្ពង់រាប​មួយ​ ។ ដីកា​ចោទ​របស់​កាយ​ឫ​ទ្ធិ​ទៅលើ លោក ហេ​មី​ល​តុ​ន ត្រូវគេ​ដកចេញ​វិញ នៅ​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​១៩៧៤ ប៉ុន្តែ​អធិការ​ប៉ូលិស​ស្រុក បានប្រកាសថា “គាត់​ជាប់​នឹង​មន្ទិល​ស្តីពី​ការប៉ុនប៉ង​ផ្នែក​សីលធម៌​ចំពោះ​កុមារា”។​

      ហេ​មី​ល​តុ​ន បាន​ថ្លែង​ក្នុង​លិខិត​មួយ​ថា ពាក្យ​ចាម​អារ៉ាម​អំពី​គាត់​នាំឲ្យមាន​ការខាតបង់​ ក្នុង​ការរកស៊ី​របស់គាត់​នៅ​ឆ្នាំ​១៩៩៣​។ គាត់​ក៏បាន​ត្អូញត្អែរ​ទៀតថា ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​កន្លងទៅ ការ​ខំប្រឹងប្រែង​រៀបចំ​ក្លឹប​យុវជន​របស់គាត់ ត្រូវ​ទទួលរង​នូវ​ការ​ធ្វើទុក្ខបុកម្នេញ​ពីអាជ្ញាធរ​ប៉ូលិស​ក្នុង​មូលដ្ឋាន ហើយនិង​ចលនា​កាយ​ឫ​ទ្ធិ។

      ក្នុងចំណោម​អ្នក​ទាំងឡាយ​ដែល​គាត់​បាន​ប្តឹង មាន​សមាជិកសភា​ប្រចាំ​តំបន់ គឺ​លោក ម៉ៃ​ឃើ​ល ហ្វ​រ​សៃ​ថ៍ (Michael Forsyth)​ និងម្ចាស់​ក្ស​ត្រិយា​នី ​អេ​លីហ្សា​បែ​ត (Elizabeth)។ នៅ​ទសវត្សរ៍​ឆ្នាំ​១៩៨០ មាន​សមាជិកសភា​មួយរូប​ទៀត ​គឺ​លោក ច​ច រ៉ូបឺត​សាន់​ (George Robertson) ដែល​រស់នៅ ដាន់​ប្លេ​ន (Dunblane)​ បាន​ត្អូញត្អែរ​ទៅកាន់​លោកសមាជិកសភា ហ្វ​រ​សៃ​ថ៍ អំពីក្លឹប​យុវ ជន​ក្នុង​មូលដ្ឋាន​របស់លោក ហេ​មី​ល​តុ​ន ដែល​កូនប្រុស​របស់គាត់​ក៏បាន​ចូលរួម​ដែរ​។

   ថ្ងៃ​បន្ទាប់​ក្រោយពី​ការសម្លាប់​រង្គាល​មក លោក រ៉ូបឺត​សុន បាន​និយាយ​អំពី​ជម្លោះ​រវាង​លោក​ ជាមួយ​លោក ហេ​មី​ល​តុ​ន គឺ​នៅ​ក្នុងផ្ទះ​របស់លោក​។

​     នៅ​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​១៩៩៦ គឺ​ ៦​ ថ្ងៃក្រោយ​ការសម្លាប់​រង្គាល សាកសពរបស់​តូម៉ាស ហេ​មី​ល​តុ​ន ត្រូវគេ​បូជា​នៅក្នុង​ពិធី​ឯកជន​មួយ​៕

About ឃ្លាំងគំនិត

បើចង់ចិត្តធ្ងន់ ត្រូវបន្ទន់ឥរិយា បើចង់សង្ហា ត្រូវឧស្សា​​​​​​​​​​​​​​​​ហ៍​​រៀនសូត្រ ។
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ទស្សនៈសង្ឝម។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

2 Responses to ថូ​ម៉ាស ហេ​មី​ល​តុ​ន ឃាតក​ឈាម​ត្រជាក់​ក្នុង​ប្រវត្តិសាស្ត្រ​ទំនើប​

  1. seng rachana ថា:

    អត្ថបទ សរសេរបានល្អណាស់ ប៉ុន្តែ គ្មានរូបភាព ដាក់ភ្ជាប់ជាមួយ ដូចជាខ្វះអ្វីម៉្យាង !!!

បញ្ចេញមតិ